រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ត្រូវបានប្រគល់ជូនប្រជាជបចំនួន១៥គ្រួសារ​ នៅភូមិដំណាក់ចំបក់​ សង្កាត់អូរក្រសារ​ ក្រុងកែប​ ខេត្តកែប​

នៅរសៀលថ្ងៃចន្ទ​ ទី២១​ ខែកញ្ញា​ ឆ្នាំ២០២០​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​ និងជា​ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកែប រួមដំណើរដោយ លោក លោកស្រី អភិបាលរងខេត្ត សមាជិកគណៈកម្មាធិការសាខា អាជ្ញាធរក្រុង​ សង្កាត់​ ភូមិ និងអ្នកស្ម័គ្រចិត្ត បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន ១៥គ្រួសារ នៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ។
ក្នុងឱកាសនោះ ឯកឧត្តមបានផ្ដាំផ្ញើប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាព​ទាំងជំងឺឆ្លង​ និងជំងឺមិនឆ្លងគ្រប់យ៉ាង​ ជាពិសេសត្រូវចេះការពារនូវជម្ងឺកូវីដ១៩ ជម្ងឺផ្ដាសាយធំ​ ជម្ងឺគ្រុនឈីក គ្រុនឈាមជាដេីម​ ។
លេីសពីនេះទៀត​ ឯកឧត្តម​ បានដាស់តឿនអោយបងប្អូនទាំងអស់គួរខិតខំបង្កបង្កើនផលស្រូវ​ ដំណាំរួមផ្សុំផ្សេង​ដេីម្បីបង្កេីនប្រាក់ចំណូល​ លេីកកម្រិត​ជីវភាព​ប្រចាំថ្ងៃ​ ព្រោះថាអំណោយដែលផ្តល់ជូននេះមិនអាចទ្រទ្រង់ជីវភាពបងប្អូនបានយូអង្វែងទេ​។
អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ដែលត្រូវផ្តល់ជូនបងប្អូននាឱកាសនេះ​ មានគ្រឿងឧបភោគ​ បរិភោគមួយចំនួនដូចជា​ អង្ករ ចំនួន ៣៧៥គ.ក្រ ប្រេងឆា​ ចំនួន ១៥ដប​ មី​ ចំនួន ១៥កេះ​ ភួយ ចំនួន ១៥ភួយ​ មុង​ កន្ទេល ចំនួន១៥កន្ទេល​ ប៊ីចេង​ ចំនួន១៥កញ្ចប់​ ត្រីខចំនួន៩០កំប៉ុង​ ចានដែកធំ ចំនួន១៥ ចាន​ និងថវិកាចំនួន ១,១០០,០០០៛​ ផងដែរ​ ។

Related Post

Kep Administration