រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

កំពង់ផែ​ទេសចរណ៍​កោះទន្សាយ ត្រូវបានជម្រុញល្បឿនសាងសង់ ដើម្បីបើកដំណើរការប្រើប្រាស់ឆាប់ៗ

ខេត្តកែប, រសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះពិនិត្យមើលការដ្ឋាន​ និង​ជម្រុញ​ល្បឿន​ការ​សាងសង់​កំពង់ផែ​ទេសចរណ៍​កោះទន្សាយ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ។

គម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយនេះ បានបើកដំណើរការសាងសង់សម្រាប់​ត្រៀម​បម្រើដល់វិស័យទេសចរណ៍ ដែលមានលទ្ធភាពអាចទទួលចតនាវាដែលអាចផ្ទុកអ្នកដំណេីរបានក្រោម ៣០០​នាក់ ចំពោះទំនិញផ្សេងៗ អាចដឹកបាន​មិន​លើសពី ១៥​ តោននោះទេ​ ។ ម្យ៉ាង​ទៀតកំពង់ផែនេះអាចនឹងផ្តល់កំណើនដល់សេដ្ឋកិច្ច​ក្នុងមូលដ្ឋាន និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកែប​ផងដែរ ៕

អត្ថបទទាក់ទង