រដ្ឋបាលខេត្តកែប សូមធ្វើការបញ្ជាក់ជូនសាធារណៈជនឱ្យបានជ្រាបថា គម្រោងពង្រីកឆ្នេរនេះ មានគោលបំណងពង្រីកតំបន់កំសាន្តឱ្យបានច្រើន ដែលជាសកម្មភាពពង្រីកសត្តានុពលរបស់ខេត្ត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកកាន់តែច្រើនជាងមុន ដោយមិនបានធ្វើការរុះរើសំណង់មិនរៀបរយរបស់អាជីវករ និងពុំមានបិទការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់អាជីវករនៅតំបន់នេះឡើយ។
ការអនុវត្តគម្រោងរៀបខឿនពង្រីក ច្រាំងសមុទ្រនៅមុខសាលាខេត្ត ជាគម្រោងដែលរៀបចំឡើងដោយផ្អែកតាមចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត និងស្របតាមប្លង់គោលប្រើប្រាស់ដីក្រុងកែបផងដែរ។
![](https://asset.cambodia.gov.kh/kep/2021/07/photo_2021-07-27_22-51-50-675x1024.jpg)
![](https://asset.cambodia.gov.kh/kep/2021/07/photo_2021-07-27_22-51-49.jpg)
![](https://asset.cambodia.gov.kh/kep/2021/07/photo_2021-07-27_22-51-48-2.jpg)
![](https://asset.cambodia.gov.kh/kep/2021/07/photo_2021-07-27_22-51-48-574x1024.jpg)