ករណីជាសះស្បើយស្ត្រីម្នាក់ ឈ្មោះ ប៉ែន ហេង ធ្វើដំណើរពីខេត្តព្រះសីហនុ មកលេងបងប្អូន នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប 4 ឆ្នាំ 969 សេង តាង រដ្ឋបាលខេត្តកែប សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថាស្ត្រីឈ្មោះ ប៉ែន ហេង អាយុ ៣៤ឆ្នាំ ជាជំនួយការចុងភៅនៅកាស៊ីណូ ហួយរ នៅខេត្តព្រះសីហនុ ដែលបានមកលេងបងប្អូននៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ជាសះស្បើយ តាមរយៈការយកវត្ថុសំណាក ទទួលបានលទ្ធិផលអវិជ្ជមានចំនួន ០២លើក ជាប់ៗគ្នា។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្តីឈ្មោះ ប៉ែន ហេង ត្រូវបានក្រុមការងារឆ្លើយ តបបន្ទាន់របស់រដ្ឋបាលខេត្ត នាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត និងយកវត្ថុសំណាក ដើម្បី វិភាគរកវីរុសកូវីដ១៩ នៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ លទ្ធផលបញ្ជាក់ថា មានផ្ទុក ជំងឺកូវីដ១៩ និងត្រូវបានក្រុមគ្រូពេទ្យនាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្នុងអំឡុងពេល សម្រាកព្យាបាល ស្ត្រីឈ្មោះ ប៉ែន ហេង ត្រូវបានពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ ព្រមទាំងបានយកវត្ថុសំណាក ដើម្បីវិភាគតាមដានរកវីរុសកូវីដ១៩ ចំនួន ២លើក ទទួលបានលទ្ធផលអវិជ្ជមានដដែល បញ្ជាក់ដោយមន្ទីរពិសោធន៍។ ស្ត្រីឈ្មោះ ប៉ែន ហេង ត្រូវបានក្រុមគ្រូពេទ្យជំនាញអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត តែត្រូវ បន្តធ្វើចត្តាឡីស័កនៅផ្ទះផ្ទាល់ខ្លួនក្នុងរយៈពេល១៤ថ្ងៃបន្តទៀត។ ក្នុងសេចក្តីជូនដំណឹងនេះផងដែរ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីណែនាំ របស់រដ្ឋបាលខេត្ត ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត ឱ្យមានប្រសិទ្ធភាព ខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នដោយត្រូវអនុវត្តឱ្យបាននូវវិធានការ ៣ការពារ និង៣កុំ ជាពិសេសវិធានការ នានា របស់ក្រសួងសុខាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ចៀស ផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ។