ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវហើយអំពាវនាវ និងសុំយ៉ាងទទូចសុំឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តឱ្យខានតែបាននូវវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

មានប្រសាសន៍បែបនេះ នៅពេលឯកឧត្តមអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំជាមួយអនុគណៈកម្មការចំពោះកិច្ច ការចាក់វ៉ាក់សាំងនៅខេត្តកែប នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដែលមានសមាជិកសមាជិកាអនុគណៈកម្មការប្រមាណ ២០រូប។
ឯកឧត្តម បានលើកឡើងថា ការចាក់វ៉ាក់សាំងនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីការយលចិត្តទុកដាក់របស់សម្តេចតេជោ អំពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងកិច្ចការពារការឆ្លងរាលដាលជំងឺកូវីដ១៩។


ក្នុងនោះឯកឧត្តម បានសំណូមពរដល់បងប្អូន និងណែនាំដល់អជ្ញាធរមូលដ្ឋាន ទោះបីជាបានទទួលការចាក់វ៉ាក់សាំងទាំងពីរលេីកក៏ដោយ ក៏ត្រូវអនុវត្តឱ្យបានជាដាច់ខាតនូវវិធាន ៣កុំ និង៣ការពារ របស់សម្តេចតេជោ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នេះ ។
ព័ត៌មានជាប់ទាក់ទង