![](https://asset.cambodia.gov.kh/kep/2020/09/948C4C0C-4166-42D2-A2F0-D620532D758C-1024x682.jpeg)
![](https://asset.cambodia.gov.kh/kep/2020/09/6D3B8BC4-E80F-42A5-96EF-498E464BFCAE-1024x682.jpeg)
![](https://asset.cambodia.gov.kh/kep/2020/09/FB0FB980-5997-4A12-9D4F-EE9454E006B9-1024x682.jpeg)
![](https://asset.cambodia.gov.kh/kep/2020/09/5E560E99-9AB7-4186-B02C-A47CC2F4FD0D-1024x682.jpeg)
![](https://asset.cambodia.gov.kh/kep/2020/09/2A615781-9D4C-4637-B4F2-6F243C7867FA-1024x682.jpeg)
![](https://asset.cambodia.gov.kh/kep/2020/09/F65B6AFE-7C9C-4017-BC3F-9C523A3C513D-1024x682.jpeg)
ខិតខំកៀរគររកមូលនិធិ ដើម្បីធានានិរន្តភាពរបស់សាខា និងផ្តល់សេវាកម្មមនុស្សធម៍ ជូនដល់ជនរងគ្រោះឲ្យកាន់តែមានប្រសិទ្ធភាព ខិតខំពង្រីកបណ្តាញអ្នកស្ម័ត្រចិត្ត ព្រមទាំងបន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ ក្នុងបុព្វហេតុមនុស្សធម៌
ពង្រីកការផ្សព្វផ្សាយ និងចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីការថែទាំសុខភាព និងការ រក្សាអនាម័យបរិស្ថាន ដើម្បីជៀសវាង និងទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗ ដូចជា COVID-19 និង គ្រុនឈាម គ្រុនឈីក តាមការណែនាំរបស់ក្រសួងសុខាភិបាល។
![](https://asset.cambodia.gov.kh/kep/2020/09/4D101D9F-4FE5-497F-86FA-A820862E5C32-1024x682.jpeg)
![](https://asset.cambodia.gov.kh/kep/2020/09/1261D0F5-D17E-4E8E-B18A-F74FFE754E51-1024x682.jpeg)
![](https://asset.cambodia.gov.kh/kep/2020/09/447C15BC-6C84-49E2-B4E3-9E17FE7B7256-1024x682.jpeg)
លោកជំទាវ ពុំ ចន្ទីនី បានបញ្ជាក់ថា អំពីឋាន:ស្របច្បាប់របស់កាកបាទក្រហមស្ថិតក្រោមការគ្រងរបស់រដ្ឋ គឺផ្អែកលើគោលការណ៍គ្រិះទាំង៧ និងធ្វើដោយស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំអ្នកណាម្នាក់ឡើយ ដូច្នេះយើងទាំងអស់ គ្នាត្រូវរួមគ្នាដោយស្ម័គ្រចិត្តលើការងារមនុស្សធម៌ និងបានរំលឹកអំពីបដិរូបនៃភាពមនុស្សធម៌ និងបានបញ្ជាក់លម្អិតពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ច របស់កាកបាទក្រហមកម្ពុជាដែលប្រតិបត្តិការងារមនុស្សធម៌ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម(ហៅកាត់ថា គោលការណ៍គ្រឹះទាំង៧របស់ចលនា) ដែលរួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព សេវាកម្មស្ម័គ្រចិត្ត ឯករាជ្យភាព ឯកភាព និងសាកលភាព។
លោកជំទាវ បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាជាស្ថាប័នឯករាជ្យ តែឋិតនៅក្នុងច្បាប់របស់រាជរដ្ឋាភិបាល ដោយដើរតួនាទីព្យាក្រិត្យមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ តែបើបុគ្គលណាចង់ចូលរួមផ្នែកមនុស្សធម៌ក៏ជាសិទ្ធបុគ្គលរបស់គេទេ។
![](https://asset.cambodia.gov.kh/kep/2020/09/05D32CCE-5C1F-4187-8CF3-8DC704F1AFC0-1024x682.jpeg)