រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ធ្វើពិធីដាំកូនឈើសម្រាប់ឆ្នាំ២០២០ ចំនួន ១,០០០ដើម ដែលមានឈ្មោះថា “តោះ! យើងនាំគ្នាដាំដើមឈើ ២០២០”

ដោយ Phok Sokhenចំនួនទស្សនា (131)
ព្រឹកថ្ងៃអាទិត្យទី៣០ ខែសីហា ឆ្នាំ២០២០​ រដ្ឋបាលខេត្តកែប ដឹកនាំដោយ​ ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប​ បានសហការជាមួយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ដេីម្បីដាំកូនឈើ ចំនួន ១,០០០ដើម ដែលមានឈ្មោះថា “តោះ! យើងនាំគ្នាដាំដើមឈើ ២០២០” នៅខេត្តកែប​ ។
ពិធីដាំកូនឈេីនេះ​ មានការអញ្ជេីញចូលរួម​ដោយ​ ឯកឧត្តម​ សំ​ សារីន​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ សោម​ ពិសិដ្ឋ​ អភិបាលខេត្តកែប​ និងលោកជំទាវជាភរិយា​ ព្រមទាំងឯកឧត្តម​ លោកជំទាវ​ ក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ ប្រធាន​ អនុប្រធាន​ មន្រ្តីរាជការ​មន្ទីរ​ អង្គភាពជុំវិញខេត្ត​ យ៉ាងច្រេីនកុះករ​ ផងដែរ​ ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា​ ការដាំកូនឈេីតាមបណ្តោយផ្លូវ​ នៅតាមសងខាងផ្លូវរង្វង់មូលសេះសទៅឆ្នេរកែបនេះ​ គឺជាការចូលរួម​ថែរក្សា​ បង្កើនភាពបៃតង​ អោយមានភាពស្រស់ស្អាតនៅតំបន់ទេសចរណ៍ខេត្តកែបអោយកាន់តែមានសម្រស់ថែមមួយកម្រឹតទៀត​៕
បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យមិនទាន់មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរាចរណ៍មិនទាន់មាន
លេខទទួលព័ត៌មាន (ប៉ូលីស)មិនទាន់មាន
ព្យាករណ៍អាកាសធាតុ
KEP WEATHER
ព័ត៌មានជាប់ទាក់ទង

អាសយដ្ឋាន : ភូមិកែប, សង្កាត់កែប, ក្រុងកែប, ខេត្តកែប, ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ : +(៨៥៥) ១១ ៣៤៥ ៦០១ / ៩៦ ៣៤ ៨២ ១៦៨

អុីម៉ែល : info@kep.gov.kh

គេហទំព័រ : www.kep.gov.kh

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកែប

កែប្រែចុងក្រោយ : 6 ថ្ងៃមុន