ការផ្ដល់សេវា តាមរយៈច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវាកាន់តែងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព


ជាក់ស្តែង រាជរដ្ឋាភិបាលបានបង្កើតនូវអង្គភាពច្រកចេញចូលតែមួយថ្នាក់ខេត្ត ដើម្បីផ្ដល់សេវារដ្ឋបាលចាំបាច់នានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានសេវាទាំងនោះកាន់តែងាយស្រួល ឆាប់រហ័ស និងមានតម្លាភាព។

តាមខ្លឹមសារ ស ជ ណ នេះការផ្តល់សេវារបស់អង្គភាពច្រកនឹងមានទំនើបកម្ម ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យគមនាគមន៍-បច្ចេកវិទ្យគមនាគមន៍ និងព័ត័មាន ដែលអាចកត់ត្រាទិន្នន័យរួម ចំនួនសេវា ចំណូលសេវា ហើយប្រជាពលរដ្ឋដែលស្នើសុំសេវា ក៏អាចពិនិត្យមើលពីរយៈពេលនៃការពិនិត្យសម្រេចលើសំណើសុំសេវារបស់ខ្លួនតាមតំណាក់កាលនីមួយៗ តាមទូរសព្ទដៃ នឹងចាប់អនុវត្តពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២០ នេះតទៅ។
ឯកឧត្តមអភិបាល បានថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីច្រកចេញចូលតែមួយ ក្នុងការបំពេញការងារផ្តល់សេវារដ្ឋបាល និងការិយាល័យប្រជាពលរដ្ឋ ដែលតែងតែសម្របសម្រួលដោះស្រាយបណ្តឹងជូនប្រជាពលរដ្ឋ សម្រេចបានលទ្ធផលគួរជាទីមោទន៕


ព័ត៌មានជាប់ទាក់ទង