


រដ្ឋបាលខេត្ត ក៏សូមអភ័យទោសនូវរាល់ចំណុចខ្វះខាតមួយចំនួនមានដូចជា កន្លែងអង្គុយលេងមានការកកស្ទះ ចរាចរនៅតំបន់ខ្លះរបស់ខេត្តមានការមាមញឹក ធ្វើអោយបងប្អូនមានការធុញទ្រាន់ ខ្វះខាតបន្ទប់ស្នាក់នៅ ដោយសារលំហូរភ្ញៀវមានច្រើនក្នុងពេលតែមួយ។ ភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសការបោះតង់ និងការស្នាក់នៅផ្ទះរបស់បងប្អូន ឬជួលផ្ទះរបស់បងប្អូនប្រជាជនក្នុងខេត្តផ្ទាល់ផងដែរ។
បញ្ហាចម្បងមានបងប្អូនអាជីវករយើងមួយចំនួនតូច ឆ្លៀតឱកាសតំឡើងថ្លៃលើសេវាស្នាក់នៅ និងម្ហូបអាហារ ដែលទាំងនេះមិនមែនជាគោលការណ៍ណែនាំរបស់ខេត្តកែបនោះឡើយ។
រដ្ឋបាលខេត្ត នឹងខិតខំកែសម្រួលនូវរាល់បញ្ហាដែលជួបប្រទះទាំងនេះ ដើម្បីបំពេញចិត្តជូនបងប្អូនដែលបានមកសម្រាកកំសាន្តនៅលើទឹកដីខេត្តកែប ។











រដ្ឋបាលខេត្តកែបសំណូមពរចំពោះបងប្អូនភ្ញៀវជាតិ និងអន្តរជាតិ បងប្អូនអាជីវករទាំងអស់មេត្តាយកចិត្តទុកដាក់បញ្ហាសំរាមទុកដាក់អោយបានល្អ ធ្វើយ៉ាងណាត្រូវមានការវេចខ្ចប់អោយបានត្រឹមត្រូវ ដាក់ក្នុងធុងសំរាមដែលនៅជិតលោកអ្នក និងត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ អោយបានគ្រប់គ្នា ៕