នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប ដែលមាន ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត
ឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោកជំទាវ និងមន្ត្រីក្រោមឱវាទ បានប្រារព្ធពិធីក្រុងពាលី អាស្របលោកយាយម៉ៅ និងរូបសំណាកស័ក្តសិទ្ធ ក្នុងខេត្តកែប ដេីម្បីបួងសួងសុំសេចក្តីសុខ សេចក្ដីចម្រើន ជ័យជំនះក្នុងការងារជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលអញ្ចេីញមកសម្រាក លំហែកំសាន្តក្នុងខេត្តកែប នាឱកាសថ្ងៃឈប់សម្រាកសង នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕