រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ពិធីបើកការដ្ឋានជួសជុលកំណត់ផ្លូវខេត្តលេខ១៣៣៥ ស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែប

ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប រួមជាមួយលោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ អញ្ជើញបើការដ្ឋាន ជួសជុលកំណត់ផ្លូវខេត្តលេខ១៣៣៥ បំបែកពីផ្លូវលេខ៣៣ បុកទៅកាន់រង្វង់មូលនាងគងហេង ស្ថិតនៅ ឃុំពងទឺកស្រុកដំណាក់ចង្អើរ ខេត្តកែប។

តាមរបាយការណ៍ របស់លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា កំណាត់ផ្លូវខេត្តលេខ១៣៣៥ នេះមានប្រវែងសរុប ៧គឺឡូម៉ែត្រ ទទឹង៧ ក្នុងនោះបានកសាង និងចាក់កៅស៊ូDBSTរួចរាល់ចំនួន ៤.៩គឺឡូម៉ែត្រស្មើនឹង ៧០% ក្នុងឆ្នាំ២០២០នឹងនេះបន្តជួសជុល និងចាក់កៅស៊ូបន្ថែមប្រវែង ១.៩គឺឡូម៉ែត្រទៀត ដោយអមជាមួយ នឹងសំណង់សិល្បការ រួមមាន ចិញ្ចឹមគ្រួសក្រហម១.៥ម៉ែត្រសងខាង , លូជ្រុងមុខពីរ៣កន្លែង ស្មើនឹង៣៣ម៉ែត្រ , លូមុខកាត់១ម ទទឹងផ្លូវ ៣កន្លែង ស្មើនឹង៣៣ម៉ែត្រ , លូមុខកាត់១ម៉ែត្រ បណ្តោយផ្លូវ ១៧កន្លែង ស្មើនឹង២៥៩ ម៉ែត្រ និងបំពាក់បរិក្ខាផ្លូវថ្នល់ ដូចជា បង្គោលភ្លើង៧ដើម , បង្គោលនាំផ្លូវ ៧៦ដើម, បង្គោលសញ្ញាប្រុងប្រយ័ត្ន ៧ដើម , គំនូសសញ្ញាចរាចរណ៍១០៤២ម៉ែត្រការ៉េ និងស្លាកសញ្ញាចរាចរណ៍១៣ស្លាក។ ក្នុងនោះដែរលោកប្រធាន បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមអោយមានការយោគយល់ អត់ធ្មត់ លើការធ្វើដំណើឆ្លងកាត់ផ្លូវកំពុង សាងសង់ ដែលមានការហុយដី ឬរំខានដោយសំលេងជាដើម និងសូមអោយបងប្អូនរក្សាប្រឡាយតាមបណ្តោយផ្លូវ ដែលបានជីក សូមកំចាក់សម្រាមចូលឬលុង ដែលនាំអោយស្ទះទឹកខូចផ្លូវ។

មានមតិសំណេះសំណាលក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តបានរៀបរាប់ថា ខេត្តកែបបច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុងប្រឹងប្រែង កសាង ជួសជុលផ្លូវក្នុងខេត្តទាំងនៅទីក្រុង និងនៅជនបទ រៀបចំតំបន់កំសាន្តនានា អោយកាន់តែមានភាពស្រស់ត្រកាល និងអនាម័យល្អ ខ្យល់អាកាស់បរិសុទ្ធ និងទិដ្ឋភាពគួជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកសម្រាកលំហែរកំសាន្ត នៅខេត្តកែប កាន់តែច្រើនឡើងៗ

ឯកឧត្តមបានបន្ថែមទៀតថា នេះជាសកម្មភាពមួយដោយអនុវត្តតាមគោលនយោបាយជាតិដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់ មនុស្ស ទឹក ផ្លូវ ភ្លើង។ ផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើត្រង់ទៅលេងឆ្នេរកែប ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សាតាមផ្លូវនេះ បានយ៉ាងងាយស្រួល។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត ស្នើសុំបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវ មេត្តាជួយថែរក្សាផ្លូវ ចៀសវាងការកាប់កាយរិះផ្លូវ ដែលនាំអោយផ្លូវឆាប់ខូចវិញ។ ក្រៅពីនេះឯកឧត្តមក៏បានក្រើនរំលឹកប្រជាពលរដ្ឋ សូមអោយមានស្មារតី ប្រុងប្រយត្ន ជំងឺឆ្លងផ្សេង ព្រោះរដូវនេះជារដូវវស្សា សូមអោយមើថែទាំកូនចៅតូចៗ ជៀសវាងកុំអោយមូសខាំ រស់នៅប្រកបដោយអនាម័យ ផឹកស្អាត ហូបស្អាត ពិសេខរួមគ្នាអនុវត្តទៅតាម ការណែនាំង របស់ក្រសួងសុខាភិបាល ដើម្បីបង្កាទប់ស្កាត់ ការឆ្លងរាលដាស នៃជំងឺកូវិត១៩ ក្រៅពីនេះក៏សូម អោយបងប្អូនទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព ជិះមូតូមានផ្លាកលេខ ដាក់កញ្ចក់មើលក្រោយអោយបានត្រឹមត្រូវ បើកបរចេះយោគយល់អធ្យាស្រ័យ កុំបើកបរក្នុងស្ថានភាពស្រវឹង និងជៀសអោយឆ្ងាយ ពីគ្រឿង ល្បែងស៊ីសងផ្សេងៗ។

អត្ថបទទាក់ទង