រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ក្រុមហ៊ុន អ អិម អេ ( RMA Cambodia ) បានផ្តល់ធុងសំរាម ដល់រដ្ឋបាលខេត្តកែប ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ

ពិធីប្រគល់ ទទួលនេះ ត្រូវបានរៀបចំឡើងនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម​ សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមានការចូលរួមពី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត​ រដ្ឋបាល​ក្រុង​ ស្រុក​ តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ សិស្សនិស្សិត​ យុវជន​ យុវនារី​ និងក្រុមការងារក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) សរុប ១៥០នាក់។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានបញ្ជាក់អោយដឹងថា ក្រុមហ៊ុនបានចំណាយថវិកាក្នុងការវិនិយោគលេីការបណ្តុះបណ្តាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិត តាមសាលារៀន និងមជ្ឈមណ្ឌលនានា ដែលជាកត្តាជំរុញឱ្យក្រុមហ៊ុន លេចរូបរាងឡេីងក្នុងប្រទេស។ បច្ចុប្បន្នក្រុមហ៊ុន បានចូលរួមសម្អាតអនាម័យ​ បរិស្ថាន​ និងដាំដេីមឈេី ដើម្បីរួមចំនែកក្នុងការងារសង្គម ជួយធ្វេីឱ្យបរិស្ថានល្អទីក្រុងស្អាត និងមានសោភណ្ឌ័ភាព។

លោកបានបន្ថែមទៀតថា នេះគឺជាការបង្ហាញនូវស្មារតីចូលរួមការពារបរិស្ថានរបស់ក្រុមហ៊ុន អ អិម អេ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមទទួលខុសត្រូវក្នុងសកម្មភាពផ្សេងៗក្នុងសង្គម ជាពិសេសខេត្តកែប គឺជាខេត្តដែលមានសក្តានុពលទេសចរណ៍ ដែលយើងត្រូវយកចិត្តទុកដាក់ការពារបរិស្ថាន និងអនាម័យអោយបានខ្ពស់។ ជាក់ស្តែងថ្ងៃនេះ ក្រុមហ៊ុនបាននាំយកធុងសំរាម ៧០ ធុង ដែលជាសម្ភារ បរិក្ខារ អនាម័យ ជូនដល់ខេត្តកែប ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការទុកដាក់សំរាម នៅតាមដងផ្លូវសាធារណៈ សួនច្បារ និងសាលារៀន មន្ទីរពេទ្យជាដើម។

ថ្លែងក្នុងពិធីទទួលនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប មានការកោតសរសេីរ​ គាំទ្រនៅសកម្មភាពរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា និងថ្លែងអំណរគុណជាខ្លាំង ដល់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដែលលោកតែងតែដឹកនាំក្រុមការងារជួយខេត្យកែប លើផ្នែកការងារមនុស្សធម៌ និងកិច្ចការអនាម័យបរិស្ថាន។

ធុងសំរាមដែលប្រគល់ជូនសាលាខេត្តកែប គឺជាការបញ្ជ្រាបការយល់ដឹង និងចូលរួមក្នុងសកម្មភាពគ្រប់គ្រងសំណល់រឹងរាវនៅតាមទីសាធារណៈ ក៏ដូចជាការបំផុស ស្មារតីស្រលាញ់បរិស្ថាននៅជុំវិញខ្លួនរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ផងដែរ។

ឯកឧត្តមបានបន្តថា ការស្រលាញ់បរិស្ថាន ការពារបរិស្ថាន គឺជាការថែរក្សាសុខភាព ទប់ស្កាត់ជំងឺផ្សេងៗទៀតផង។

ឯកឧត្តមអភិបាលខេត្ត បានស្នេីអោយមន្ត្រីជំនាញ រកទីតាំងដាក់ធុងសំរាមអោយបានត្រឹមត្រូវនៅតាមទីសាធារណៈ តាមដងផ្លូវ កន្លែងដែលមានភ្ញៀវទេសចរណ៍ច្រេីន និងតាមដានត្រួតពិនិត្យទីតាំងដាក់ធុងសំរាមអោយបានញឹកញាប់ ពិសេសនោះក្នុងពេល ឈប់សម្រាករយៈពេល ៥ ថ្ងៃខាងមុខនេះ ឯកឧត្តម បានអំពាវនាវអោយប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ទាំងអស់ត្រូវប្រយ័ត្នចំពោះជំងឺ កូវិដ-19 ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយសម្អាតដៃជាមួយទឹកអាល់កុល ឬជេល ពាក់ម៉ាស់ និងត្រូវមានគម្លាតពីគ្នានៅពេលជួបជុំ៕

Related Post

Kep Administration