
លោកអភិបាលរងខេត្ត បញ្ជាក់ថា ទីលានចាក់សម្រាមនេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ របស់ខេត្តកែប ដោយប្រើប្រាស់មូលនិធិរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) ដែលមកដល់ពេលនេះបាននឹងកំពុងដំណើការសាងសង់បានប្រម៉ាណជា៣០%ហើយ។
លោកបន្ថែមថា ក្នុងដំណើការសាងសង់នេះ បានជួបនូវបញ្ហាប្រឈមមួយចំនួន តែរដ្ឋបាលខេត្តបានដោះស្រាយរួចរាល់ជាស្ថាពរ មានដូចជាភាពពុំច្បាស់លាស់នូវព្រំប្រទល់ដីរបស់បងប្អូនប្រពលរដ្ឋនៅជុំវិញនេះ និងមានផ្នូសពចាស់ៗមួយចំនួនដែរត្រូវដោះស្រាយ។ ការចុះពិនិត្យទីលានចាក់សម្រាមនេះគឺ ដើម្បីសម្របសម្រួល និងបោះព្រំប្រទល់ទីលានចាក់សម្រាម និងដីរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដីព្រៃសហគមន៍អោយបានច្បាស់លាស់ សម្រួលដល់ការសាងរបស់ក្រុមហ៊ុនម៉ៅការអោយបានលឿន និងងាយស្រួល។ ជាមួយគ្នានេះលោកអភិបាលរងខេត្ត ក៏សម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ដោយបានឯកភាពគ្នារួចរាល់ និងណែនាំដល់មន្ត្រីជំនាញ វាស់វែងកំណត់ព្រំប្រទល់អោយបានច្បាស់ និងជម្រុញអោយក្រុមហ៊ុនម៉ៅការ បន្តការងារសាងសង់អោយបានលឿន ត្រឹមត្រូវតាមស្តង់ដា និងបញ្ជៀសនូវផលប៉ះពាល់ផ្សេៗមកលើបងប្អូនប្រជសពលរដ្ឋ។
លោកបន្ថែមថា ក្នុងដំណើការសាងសង់នេះ ក៏បានជួបនូវបញ្ហាប្រឈមមួយចំនួន តែរដ្ឋបាលខេត្តបានដោះស្រាយរួចរាល់ជាស្ថាពរ មានដូចជាភាពពុំច្បាស់លាស់នូវព្រំប្រទល់ដីរបស់បងប្អូនប្រពលរដ្ឋនៅជុំវិញនេះ និងមានផ្នូសពចាស់ៗមួយចំនួនដែរត្រូវដោះស្រាយ។



