រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រដ្ឋបាលខេត្តកែប​ នឹងធានាអោយបរិស្ថាន​ គ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍

ដោយ Phok Sokhenចំនួនទស្សនា (390)

នៅព្រឹកថ្ងៃ​ទី២៧ ខែកក្កដា ឆ្នាំ២០២០​ រដ្ឋបាលខេត្ត បានសហការជាមួយក្រសួងទេសចរណ៍ រៀបចំកិច្ចប្រជុំពិភាក្សាស្ដីពី “បរិស្ថានគ្មាន ផ្សែងបារីក្នុងវិស័យទេសចរណ៍ និងចុះត្រួតពិនិត្យមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍មួយចំនួនក្នុងក្រុងកែប ក្រោមអធិបតីភាព​ ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី អ៊ុល ភីរុណ អភិបាលរងនៃគណៈអភិបាលខេត្ត​ ។

លោកស្រី អ៊ុល ភីរុណ អភិបាលរងនៃគណៈអភិបាលខេត្ត​ បានលេីកឡេីងថា​ ខេត្តកែប​ បានក្លាយជា​គោលដៅ​ទេសចរណ៍ សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែលមាន​ភាព​ប្រកួតប្រជែង ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។​ រដ្ឋបាលខេត្ត​ ដោយមានមន្ទីរទេសចរណ៍​ជាសេនាធិការ​ បានរៀបចំផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​ ដោយ​ជឿជាក់ថា ផែនការ​មេនេះ នឹង​ជួយ​ឲ្យ​ខេត្ត​កែប ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីត​កម្រិត​ខ្ពស់ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែងនៅក្នុង​តំបន់ និង​ពិភពលោក​។

​លោកស្រីបានបន្ថែមទៀតថា​ ដោយសារ​វិស័យ​ទេសចរណ៍ ពាក់ព័ន្ធ​នឹង​អន្តរ​វិស័យ ដូច្នេះ​រដ្ឋបាលខេត្ត​ បានគិរគូរ វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធ​ទឹកស្អាត អគ្គិសនី ការគ្រប់គ្រង​សំណល់​រឹង​-​រាវ​, ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ ដែល​ចាំបាច់​ត្រូវ​អនុលោម​តាម​សក្ដានុពល និង​ធនធាន​ដែលមាន​ជាក់ស្ដែង ដូចជា ធនធានធម្មជាតិ ផ្នែក​សាសនា វប្បធម៌ កសិកម្ម និង​វិស័យ​ជាច្រើន​ទៀត ដែល​មិនទាន់បាន​កែច្នៃ ធ្វើយ៉ាងណា​ឱ្យស្រប​តាម​ឯកសារ​បទដ្ឋាន​គតិយុត្ត និង​ឯកសារ​គាំទ្រ​ដទៃទៀត សម្រាប់​កំណើន​វិស័យ​ទេសចរណ៍​ ។

ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍​ បានបញ្ជាក់ដា​ ដើម្បីជំរុញផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា ពិសេសសេចក្តីណែនាំស្តីពីបរិស្ថានគ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងខេត្តកែប​ ក្នុងគោលបំណងការពារសុខមាលភាពរបស់ប្រជាជន ការពារ និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាពដល់អ្នកនៅជុំវិញ និងកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថានដែលបណ្តាល​មកពីផលិតផលថ្នាំជក់។

លើសពីនេះទៀត ឯកឧត្តម​អនុរដ្ឋលេខាធិការ​ បានបន្ថែមទៀតថា​ កម្មវិធីបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍នេះ ក៏មានការលើកទឹកចិត្ត​ និងបញ្ជាក់ជាសក្ខីភាពថាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្ត​ អនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាទាក់ទងនឹងការត្រួតពិនិត្យផលិតផលថ្នាំជក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការកោតសរសើរ និងការទទួលស្គាល់ផងដែរ»។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យមិនទាន់មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរាចរណ៍មិនទាន់មាន
លេខទទួលព័ត៌មាន (ប៉ូលីស)មិនទាន់មាន
ព្យាករណ៍អាកាសធាតុ
KEP WEATHER
ព័ត៌មានជាប់ទាក់ទង

អាសយដ្ឋាន : ភូមិកែប, សង្កាត់កែប, ក្រុងកែប, ខេត្តកែប, ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ : +(៨៥៥) ១១ ៣៤៥ ៦០១ / ៩៦ ៣៤ ៨២ ១៦៨

អុីម៉ែល : info@kep.gov.kh

គេហទំព័រ : www.kep.gov.kh

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកែប

កែប្រែចុងក្រោយ : 1 ខែមុន