រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត និងសប្បុរសជនជិតឆ្ងាយ បានចូល​ថ្វាយបង្គំព្រះសង្ឃ និង​សំណេះសំណាលជាមួយ​ពុទ្ធបរិស័ទចំណុះជើងវត្តសត្ថាធម្មវិហារ(ហៅវត្តភ្នំពោន)

ខេត្តកែប, រសៀលថ្ងៃសៅរ៍ទី២៥ ខែកក្កដា ឆ្នាំ២០២០​ វត្តសត្ថាធម្មវិហារ(ហៅវត្តភ្នំពោន) ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត និងសប្បុរសជនជិតឆ្ងាយ ចូល​ថ្វាយបង្គំព្រះសង្ឃ និង​សំណេះសំណាល​ជាមួយ​ពុទ្ធបរិស័ទចំណុះជើងវត្តសត្ថាធម្មវិហារ(ហៅវត្តភ្នំពោន) ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្តបាន ណែនាំអប់រំអំពីវិធានការក្នុងការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតសង្គម រក្សាអនាម័យ លាងដៃនឹងសាប៊ូ ឬទឹកអាល់កុល អោយបានញឹកញាប់ ចៀសវៀងការជួបជុំមនុស្សច្រើន។

ឯកឧត្តមបានបន្ថែមទៀតថាមកដល់ពេលនេះ បេីតាមទិន្នន័យរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា​ ចំនួនអ្នកឆ្លងពីក្រៅប្រទេស នៅកម្ពុជា​ មានចំនួនសរុប​ ២២៥នាក់​ បានព្យាបាលជាចំនួន​ ១៤៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៨២នាក់ ជាពិសេស​មិនមានអ្នកស្លាប់ដោយសារកូវីដ១៩​ នេះឡេីយ​។ ករណីទាំងអស់នេះជាការឆ្លងពីក្រៅប្រទេសទាំងអស់​ មិនមែនឆ្លងក្នុងសហគមន៍នោះឡេីយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏មិនត្រូវធ្វេសប្រហេសឡើង ព្រោះជំងឺនេះងាយឆ្លងបំផុតពីមនុស្សម្នាក់ទោះមនុស្សម្នាក់ទៀត តែក៏ងាយស្រួលក្នុងការការពារដែរ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានជាប់ជានិច្ច។

ឯកឧត្តមបានសំណូមពរអោយប្រជាពលរដ្ឋគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក​ ពាក់មួក ដាក់កញ្ចក់មើលក្រោយ ពិសេសកុំបើកបរក្នុងស្ថានភាពស្រវឹងព្រោះអាចនឹងគ្រោះថ្នាក់។ កត្តាទាំងនេះនឹងជួយទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ការពារជីវិត និងទ្រព្យសម្បតិ្ត របស់យើងបាន។ ក្រៅពីនេះ ឯកឧត្តម អំពាវនាវអោយបងប្អូនត្រូវ ខិតខំប្រឹងប្រែងប្រកបរបរ រកទទួលទាន​ ដាំដំណាំរួមផ្សំ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារឱ្យបានល្អប្រសើរ ជៀសវាង ការលេងល្បែងស៊ីសង ដែលនាំឱ្យខាតបង់លុយកាក់ ទ្រព្យសម្បត្តិ ពេលវេលា និងជាអំពើល្មើសច្បាប់ផងដែរ។

ក្នុងពិធីនេះ ឯកឧត្តម បានប្រគេនបច្ច័យដល់ព្រះសង្ឃដើម្បី​កសាង​ក្នុងវិស័យព្រះពុទ្ធសាសនា​ចំនួន ៣,១០០$ និង ប្រាក់ខ្មែរ ចំនួន១៩០,០០០៛ ប្រគេនដល់វត្តសត្ថាធម្មវិហារ ហៅវត្តភ្នំពោន ដើម្បីកសាងផ្លូវឡើងវត្ត ជាកិច្ចការសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា និងពុទ្ធបរិស័ទជិតឆ្ងាយមកទីវត្តនេះ។

Related Post

Kep Administration