រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រុមគ្រួសារកងទ័ពមួកខៀវ​នៅភូមិដំណាក់​ចង្អេីរ​ សង្កាត់ព្រៃធំ​ ក្រុងកែប​ ខេត្តកែបបាន​ទទួលអំណោយមនុស្សធម៍​

ដោយ Phok Sokhenចំនួនទស្សនា (1.6K)

ព្រឹកថ្ងៃសៅរ៍ទី២៥ ខែកក្កដា ឆ្នាំ២០២០ លោក អ៊ុក ថា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ​ មានលោកស្រីអភិបាលក្រុង​ ក្រុមប្រឹក្សាក្រុង​ និងថ្នាក់ដឹកនាំមូលដ្ឋានសង្កាត់ព្រៃធំ​ ចុះសួរសុខទុក្ខក្រុមគ្រួសារ​ទាហានមួកខៀវ​ចំនួន០១គ្រួសារ​ ស្ថិតនៅភូមិដំណាក់ចង្អេីរ​ សង្កតាត់ព្រៃធំ​ ក្រុងកែប​ ដែលបានទៅ​បំពេញភារកិច្ច​ នៅប្រទេសសូម៉ាលី កន្លងមក​ ។

ក្នុងកម្មវិធីសំណេះសំណាល​ និងសួរសុខទុក្ខនេះ លោកអភិបាលរងខេត្ត​ និងក្រុមការងារបានផ្តល់ជូនថវិកាចំនួន ២០០,០០០៛ និងអង្ករ​ ចំនួន ៤០ គីឡូក្រាម​ ដល់ក្រុមគ្រួសារទាហានមួកខៀវនេះ​ ផងដែរ​។

លោក​ អ៊ុក​ ថា​ អភិបាលរងខេត្ត​ បានលេីកទឹកចិត្តដល់ក្រុមគ្រួសារ​នេះថា​ ទោះជាគាត់(ទាហានមួកខៀវ)​ មានវិជ្ជមានកូវីដ១៩​ ក៏ដោយ​ ក៏រាជ​រដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចតេជោ​ជាប្រមុខ​ ខិតខំព្យាបាលអោយបានជាដូចដេីម​ ។ ព្រោះថាកន្លងមក​ អ្នកដែលមានវិជ្ជមានកូវីដ១៩​ នៅកម្ពុជា​ ត្រូវបានក្រុមគ្រូពេទ្យព្យាយាម​ យកចិត្តទុកដាក់ព្យាបាល​ បានជាសះស្បេីយជាច្រេីន​មកហេីយ​។ មកដល់ថ្ងៃនេះ​គិតត្រឹមថ្ងៃទី២៥​ ខែកក្កដា​ ឆ្នាំ២០២០ បេីតាមទិន្នន័យរបស់ក្រសួងសុខាភិបាល​បញ្ជាក់ថា​ ចំនួនអ្នកឆ្លងពីក្រៅប្រទេសនៅកម្ពុជា​ មានចំនួនសរុប​ ២២៥នាក់​ បានព្យាបាលជាចំនួន​ ១៤៣នាក់មកហេីយ​ ជាពិសេស​មិនមានអ្នកស្លាប់ដោយសារកូវីដ១៩​ នេះឡេីយ​។ ករណីទាំងអស់នេះជាការឆ្លងពីក្រៅប្រទេសទាំងអស់​ មិនមែនឆ្លងក្នុងសហគមន៍នោះឡេីយ​ ។

លោកបានបន្ថែមទៀតថា​ ថ្នាក់ដឹកនាំខេត្តកែប​ ក៏ដូចជារូបលោកផ្ទាល់​ពិតជាមានមោទនភាពក្រែលែង​ ដែលមានបងប្អូនយេីង​នៅខេត្តកែប​ បានចូលរួមបំពេញភារកិច្ចជាទាហា​មួកខៀវ​បម្រេីការងារនៅក្រៅប្រទេសយ៉ាងនេះ​។

សូ​មបញ្ជាក់ថា​ ទាហានមួកខៀវម្នាក់នេះ​ មានអាយុ​ ៤៧ឆ្នាំ​ បានទៅបំពេញបេសកម្ម​ នៅប្រទេសសូម៉ាលី​ និងបានត្រឡប់មកប្រទេសកម្ពុុជាវិញ​ កាលពីថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០២០​ ត្រូវបានធ្វេីតេស្តលើកទី១ របស់គាត់ គឺអវិជ្ជមានវីរុសកូវីដ-១៩ ហើយត្រូវបានដាក់ឱ្យនៅធ្វើចត្តាឡីស័កក្នុងមណ្ឌលកងទ័ពអង្គការសហប្រជា ជាតិនៅខេត្តកំពង់ស្ពឺ។ តេស្តលើកទីពីរត្រូវបានធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដែល​បានទទួលលទ្ធផល វិជ្ជមានវិជ្ជមានវីរុសកូវីដ-១៩ ហេីយត្រូវសម្រាកព្យាបាលនៅ​មណ្ឌលសុខភាពចាក់អង្រែ​ រាជធានីភ្នំពេញ​។

លោកអភិបាលរងខេត្តបានផ្តាំផ្ញេី​ ចំពោះក្រុមគ្រួសារថា​ ទោះមានការនឹករលឹកយ៉ាងណាក៏ដោយ​ ក៏មិនគួរទៅប៉ះពាល់​អ្នកជំងឺដោយផ្ទាល់ដែរ​ ព្រោះវាអាចនឹងឆ្លងមកយេីងបន្តទៀត​ ។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យមិនទាន់មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរាចរណ៍មិនទាន់មាន
លេខទទួលព័ត៌មាន (ប៉ូលីស)មិនទាន់មាន
ព្យាករណ៍អាកាសធាតុ
KEP WEATHER
ព័ត៌មានជាប់ទាក់ទង

អាសយដ្ឋាន : ភូមិកែប, សង្កាត់កែប, ក្រុងកែប, ខេត្តកែប, ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ : +(៨៥៥) ១១ ៣៤៥ ៦០១ / ៩៦ ៣៤ ៨២ ១៦៨

អុីម៉ែល : info@kep.gov.kh

គេហទំព័រ : www.kep.gov.kh

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកែប

កែប្រែចុងក្រោយ : 58 នាទីមុន