រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ជួបសំណេះសំណាល សួរសុខទុក្ខមេភូមិ និងក្រុមប្រឹក្សាសង្កាត់កែប​ព្រមទាំងបានចែកTablet បន្ថែម​ ដល់សង្កាត់​​កែប​ ដេីម្បីអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ​តាមការស្នេីរសុំក្នុងអំឡុងពេលកូវីដ១៩

ដោយ Phok Sokhenចំនួនទស្សនា (289)

នៅព្រឹក ថ្ងៃសៅរ៍ទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅសង្កាត់កែប ឯកឧត្តម សោម ពិសិដ្ឋ រួមដំណើរដោយ លោក លោកប្រធានមន្ទីរផែនការខេត្ត​ លោកប្រធានមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្ត​ លោកស្រីអភិបាលក្រុង​ សមាជិកសមាជិការក្រុមការងារចុះជួយសង្កាត់កែបបានជួបសំណេះសំណាល សួរសុខទុក្ខ មេភូមិគ្រប់ភូមិ ក្រុមប្រឹក្សា និងផ្តល់ប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ក្នុងសង្កាត់កែប។

ក្នុងឱកាសជួបសំណោះសំណាល និងសួរ សុខទុក្ខនេះផងដែរ ឯកឧត្តម​ បានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួន អ្នកដែលធ្លាប់បានបើកប្រាក់ឧបត្តម្ភនៅខែមិថុនា(ជុំទី១) សូមអញ្ជើញទៅបើកជុំទី២ ចាប់ពីថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នេះជាការបើកក្នុងខែទី២ (ជុំទី២) របស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមបណ្តាភ្នាក់ងារវីង មិនចាំបាច់ទៅឃុំ សង្កាត់ទៀតទេ។ ដោយឡែកសម្រាប់បងប្អូនដែលទើបទទួលបានប័ណ្ណក្រីក្រថ្មីៗនេះ ត្រូវទៅពិនិត្យឈ្មោះនៅតាមឃុំសង្កាត់ដែលខ្លួនរស់នៅទើបអាចបើកប្រាក់បាន ។

សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានប័ណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេល ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់​។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា នេះគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខដឹកនាំចំពោះប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបការលំបាក។ សម្តេចតេជោតែងតែអនុវត្តន៍តាមគោលការណ៍ “ទីណាមានទុក្ខលំបាករបស់ប្រជាជន ត្រូវតែមានគណបក្សប្រជាជននៅទីនោះចាំជួយដោះស្រាយជូន”។ ជាក់ស្តែងក្នុងអំឡុងពេលកូវីដ១៩ នេះ បងប្អូនយើងមួយចំនួនបានរងផលប៉ះពល ធ្វើឲ្យបាត់បង់ប្រាក់ចំណូលរបស់បងប្អូនសម្តេចតេជោ ដែលជាប្រមុខបាន​ដាក់ចេញនូវគោលការណ៍ឧបត្តម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រពិតប្រាកដ។

ថ្ងៃនេះ​ នៅសង្កាត់កែប​ ប័ណ្ណសមធម៌ ចំនួន​៣២សន្លឹក​ បានផ្តល់ជូនគ្រួសារក្រីក្រ​ចំនួន​ ៣២គ្រួសារ​ ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩​ ព្រមទាំងថវិកាចំនួន​២០,០០០រៀល​​ ក្នុង១គ្រួសារ​ ។ ដោយឡែកTablet​ចំនួន១គ្រឿង​ បន្ថែមទៀត​ សម្រាប់រដ្ឋបាលសង្កាត់​ ព្រមទាំងថវិកាមួយចំនួន​ ១០០,០០០៛​ សម្រាប់ក្រុមប្រឹក្សាសង្កាត់ម្នាក់ៗ​ និង៥០,០០០៛​ សម្រាប់មេភូមិម្នាក់ៗ​។

ឯកឧត្តម​អភិបាល​ បានណែនាំ​ អប់រំផ្សព្វផ្សាយ​ដល់បងប្អូនប្រជាពលរដ្ឋ ពីវិធានការ​ទប់ស្កាត់ការរីករាល​ការពារការឆ្លងជំងឺកូវីដ-១៩​ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ។

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យមិនទាន់មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរាចរណ៍មិនទាន់មាន
លេខទទួលព័ត៌មាន (ប៉ូលីស)មិនទាន់មាន
ព្យាករណ៍អាកាសធាតុ
KEP WEATHER
ព័ត៌មានជាប់ទាក់ទង

អាសយដ្ឋាន : ភូមិកែប, សង្កាត់កែប, ក្រុងកែប, ខេត្តកែប, ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ : +(៨៥៥) ១១ ៣៤៥ ៦០១ / ៩៦ ៣៤ ៨២ ១៦៨

អុីម៉ែល : info@kep.gov.kh

គេហទំព័រ : www.kep.gov.kh

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកែប

កែប្រែចុងក្រោយ : 1 ថ្ងៃមុន