រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ពិធីចែកសម្ភារសិក្សាជូនដល់ សិស្សានុសិស្សសាលាបឋមសិក្សាចំនួន៣

ខេត្តកែប៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបរិវេណសាលាបឋមសិក្សាព្រៃតាកុយ លោក ងិន ងិនដា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយដល់សិស្សានុសិស្ស ដើម្បីអបអរសាទរនៃការរៀបចំទិវាកុមារអន្តរជាតិ ១មិថុនា ខួបលេីកទី៧១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា លេីកទី ១៩ និងទិវាកុមារកម្ពុជា​ ២០២០ ។

បន្ទាប់ពីបានអានសារលិខិត​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពី​ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលេីកទី៧១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា លេីកទី១៩ និងទិវាកុមារកម្ពុជា​ ២០២០ រួចមក លោក ងិង ងិងដា មានប្រសាសន៍ថា កុមារគឺជាធនធានមនុស្សជាទំពាងស្នងឫស្សីដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត់ ហេតនេះយើងត្រូវតែផ្តល់កិច្ចការពារ និងអភិវឌ្ឍកុមារអោយបានល្អប្រសើរ។ ការអប់រំ ការពារគឺជាភារកិច្ចយ៉ាងសំខាន់ដែលតម្រូវអោយមានការអនុវត្តតាមបែបពហុវិស័យ មិនមែនតែវិស័យអប់រំម្នាក់ឯងនោះទេ គឺត្រូវមានការតាមដាន ការពង្រឹង និងពង្រីកសេវាអប់រំ និងថែរក្សាសុខភាពអានាម័យ ដោយផ្តោតជាពិសេសលើកុមារដែលរងគ្រោះ និងងាយរងគ្រោះ សំខាន់ជាងនេះ គឺទប់ស្កាត់ការចម្លងជំងឺ Covid-19 ទៅក្នុងសហគមន៍ និងចម្លងទៅកុមារ ។

លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានខឹតខំទប់ស្កាត់អំពើហិង្សាលើកុមារ ដូចជាការលើកកម្ពស់ការយល់ដឹងរបស់សារធារណជនទើលើកុមារ បណ្តុះបណ្តាល អាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរឥរិយាបថសង្គម ការអប់រំឪពុកម្តាយ ក្នុងការថែទាំកុមារ តាមបែបវិជ្ជមានជំនាញ និងការដោះស្រាយបញ្ហាសម្រាប់ប្តីប្រពន្ធផងដែរ៕

Related Post

Kep Administration