រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

កិច្ចប្រជុំផ្សព្វផ្សាយនីតិវិធី នៃការប្រើប្រាស់ប្រព័ន្ធបញ្ជូន និងទទួលតារាងទូទាត់បៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យា

ដោយ Seng Tangចំនួនទស្សនា (210)

នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប បានរៀបចំកិច្ចប្រជុំស្ដីពីនីតិវិធី នៃការប្រើប្រាស់ប្រព័ន្ធបញ្ជូន និងទទួលតារាងទូទាត់បៀវត្សតាមប្រព័ន្ធព័ត៌មានវិទ្យា ជូនមន្ត្រីជំនាញទូទាត់បៀវត្សនៅតាមរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមដោយ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត និងមន្រ្តីជំនាញគណនេយ្យតាមមន្ទីរអង្គភាពជុំវិញខេត្ត ។

ឯកឧត្តមសោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានលើកក្នុងកិច្ចប្រជុំថា ចំពោះកិច្ចការថ្មីនេះ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាព សូម លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត គណៈអភិបាលក្រុង ស្រុក ពិសេសមន្ត្រីជំនាញ ត្រូវខិតខំយកចិត្តទុកដាក់ សិក្សារៀនសូត្រ និងត្រូវមានការទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាធានាឲ្យបាននូវអត្តប្រយោជន៍របស់មន្ត្រីរាជការសាធារណៈ និងមន្ត្រីជាប់កិច្ចសន្យាគ្រប់ៗរូប។

ឯកឧត្តមបានបន្ថែមទៀតថា កាលពីមុនការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ កងកំលាំងគឺមានការយឺតយ៉ាវ ដោយឡែកនាពេលបច្ចុប្បន្ន ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីប្រមុខរដ្ឋាភិបាល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រាក់បៀរត្សមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធមានការដំឡើងជាបន្តបន្ទាប់ ក្នុងមួយឆ្នាំតំឡើងចំនួន២លើក ជាពិសេស ដើម្បីបំពេញការចំណាយ ផ្គត់ផ្គង់ការចំណាយទៅលើបន្ទុកគ្រួសារ និងការចំណាយផ្សេង រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដោយបើកផ្ដល់ប្រាក់បៀវត្សជូនមន្ត្រីរាជការក្នុង១ខែ ចំនួន២ដង។

ជាចុងបញ្ចប់ ឯកឧត្តមអភិបាលខេត្ត សូមឲ្យរដ្ឋបាលក្រុង ស្រុក ត្រូវខិតខំគ្រប់គ្រងនឹងបង្រ្កាបបទល្មើស ធនធានធម្មជាតិ ព្រៃកោងកាង ព្រៃលិចទឹក និងសម្បត្តិសាធារណៈនានា ឲ្យមានប្រសិទ្ធភាពខ្ពស់៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យមិនទាន់មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរាចរណ៍មិនទាន់មាន
លេខទទួលព័ត៌មាន (ប៉ូលីស)មិនទាន់មាន
ព្យាករណ៍អាកាសធាតុ
KEP WEATHER
ព័ត៌មានជាប់ទាក់ទង

អាសយដ្ឋាន : ភូមិកែប, សង្កាត់កែប, ក្រុងកែប, ខេត្តកែប, ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ : +(៨៥៥) ១១ ៣៤៥ ៦០១ / ៩៦ ៣៤ ៨២ ១៦៨

អុីម៉ែល : info@kep.gov.kh

គេហទំព័រ : www.kep.gov.kh

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកែប

កែប្រែចុងក្រោយ : 6 ថ្ងៃមុន