រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ពិធីបួងសួងសុំសេចក្តីសុខចម្រើនជូនប្រជាពលរដ្ឋខេត្តកែប បានប្រារព្ធធ្វើឡើងនៅអាស្រមលោកយាយម៉ៅ និងលោកតាកង្ហារដែក

ខេត្តកែបៈ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា ភរិយាឯកឧត្តម សោម ពិសិដ្ឋ ព្រមទាំងអភិបាលរងខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានរៀបចំពិធីបួងសួងសុំសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកែប ភ្ញៀវទេសចរណ៍ដែលមកសម្រាកលម្ហែរក្នុងទឹកដីខេត្តកែប សូមមានសុខភាពល្អ មានសុខសុវត្តិភាព

សូមបញ្ជាក់ដែរថាក្រោយពីពិធីបួងសួងសុំសេចក្តីសុខនៅទីអាស្រមលោកយាយម៉ៅនាថ្ងៃដដែលរួចមក ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការក្រោមឱវាទទាំងអស់ ក៏បានបន្តបួងសួងនៅទីអាសនៈ លោកតាដង្ហាដែក នៅមជ្ឈមណ្ឌលវបស្សនាធុរៈ(ហៅវត្តសមាធិ)បន្តទៀត ៕

Related Post

Kep Administration