រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

សិក្ខាសាលាស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត

ដោយ Seng Tangចំនួនទស្សនា (44)

សិក្ខាសាលាស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ត្រូវបានរៀបចំឡើង១ថ្ងៃពេញ នៅសាលាខេត្តកែប នាថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ។

សិក្ខាសាលានេះ មានគោលបំណងដើម្បីបង្ហាញពីដំណើរការនៃការកសាង សារៈសំខាន់ និងការគ្រប់គ្រង ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ដល់ថ្នាក់ដឹកនាំខេត្ត ដូចជាគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងអ្នកពាក់ព័ន្ធផ្សេងៗ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត មានសេចក្តីសង្ឃឹមថា ក្រោយពីសិក្ខសាលានេះចប់ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ពន្ធទាំងអស់ បានយល់ពីសារៈសំខាន់ និងដំណើរការនៃការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងបានយល់កាន់តែច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមក្នុងដំណើការនៃការរៀបចំនេះ ព្រមទាំងចូលរួមគ្រប់សកម្មភាព ក្នុងជំហាននីមួយៗ ក្នុងការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ។

ឯកឧត្តម បានបន្ថែមទៀតថា ផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ដែលមានលក្ខខណៈគ្រប់ជ្រុងជ្រោយ និងច្លុះបញញ្ជាំងនូវចក្ខុវិស័យអភិវឌ្ឍន៍ ឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋានជាក់ស្តែង និងប្រសិទ្ធិភាពខ្ពស់ លុះត្រាតែមានការចូលរូមយ៉ាងទូលំទូលាយ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីអ្នកពាក់ពន្ធ័ក្នុងខេត្តទាំងគ្នា៕

សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យមិនទាន់មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរាចរណ៍មិនទាន់មាន
លេខទទួលព័ត៌មាន (ប៉ូលីស)មិនទាន់មាន
ព្យាករណ៍អាកាសធាតុ
KEP WEATHER
ព័ត៌មានជាប់ទាក់ទង

អាសយដ្ឋាន : ភូមិកែប, សង្កាត់កែប, ក្រុងកែប, ខេត្តកែប, ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ : +(៨៥៥) ១១ ៣៤៥ ៦០១ / ៩៦ ៣៤ ៨២ ១៦៨

អុីម៉ែល : info@kep.gov.kh

គេហទំព័រ : www.kep.gov.kh

© 2019

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកែប

កែប្រែចុងក្រោយ : 4 សប្ដាហ៍មុន