រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអំពាវហើយអំពាវនាវ និងសុំយ៉ាងទទូចសុំឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តឱ្យខានតែបាននូវវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

មានប្រសាសន៍បែបនេះ នៅពេលឯកឧត្តមអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំជាមួយអនុគណៈកម្មការចំពោះកិច្ច ការចាក់វ៉ាក់សាំងនៅខេត្តកែប នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដែលមានសមាជិកសមាជិកាអនុគណៈកម្មការប្រមាណ ២០រូប។

ឯកឧត្តម បានលើកឡើងថា ការចាក់វ៉ាក់សាំងនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីការយលចិត្តទុកដាក់របស់សម្តេចតេជោ អំពីបញ្ហាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងកិច្ចការពារការឆ្លងរាលដាលជំងឺកូវីដ១៩។

ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យបង្កើតជាផែនការមេឱ្យបានច្បាស់លាស់ ដោយត្រូវរៀបចំយន្តការត្រឹមត្រូវ និងប្រើប្រាស់កម្លាំងសរុបឲ្យអស់លទ្ធភាពជំរុញការចាក់វ៉ាក់សាំងក្នុងល្បឿនមួយលឿន ដើម្បីកុំឲ្យវ៉ាក់សាំងហួសដឺឡេ(សុពលភាព) និងឱ្យវ៉ាក់សាំងដែលយើងទទួលបានទៅដល់ប្រជាជនឲ្យបានឆាប់ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩»។
ក្នុងនោះឯកឧត្តម បានសំណូមពរដល់បងប្អូន និងណែនាំដល់អជ្ញាធរមូលដ្ឋាន ទោះបីជាបានទទួលការចាក់វ៉ាក់សាំងទាំងពីរលេីកក៏ដោយ​ ក៏ត្រូវអនុវត្តឱ្យបានជាដាច់ខាតនូវវិធាន ៣កុំ​ និង៣ការពារ របស់សម្តេចតេជោ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នេះ ។

Related Post

Kep Administration