រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

រដ្ឋបាលខេត្តកែប

KEP ADMINISTRATION

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ថ្នាក់ដឹកនាំខេត្ត

ដោយ Phok Sokhenចំនួនទស្សនា (1.0K)

១.ដំណាក់កាលទី១(១៥៩០-១៩៥៣)

  • ឆ្នាំ១៥៩០ លោក A.Leclere ជនជាតិបារាំង បានសរសេរអំពីប្រវត្តិខេត្តកែប
  • ឆ្នាំ១៧៥៧ កែបជាតំបន់លាក់ខ្លួននៃចោរសមុទ្រ
  • ចាប់ពីឆ្នាំ១៨៦៣ រហូតដល់ ឆ្នាំ១៩៥៣ បារាំងដាក់អាណានិគមន៍នៅកម្ពុជាបានយកកែបធ្វើជាទីតាំងស្រាវជ្រាវ ហើយបានសាងសង់ភូមិគ្រឹះមួយឈ្មោះ វីឡាឌុយពី នៅឆ្នាំ១៩១០

២.ដំណាក់កាលទី២ (១៩៥៣-១៩៧០)

  • ប្រទេសកម្ពុជាបានទទួលឯករាជ្យពីអាណានិគមន៍បារាំង ជាសម័យសង្គមរាស្ត្រនិយមមាន​ឈ្មោះថាក្រុងកែបបូកគោ។ កាលនោះកែបប្រៀបបានជាឋានសួគារ៌ដែលមានឯកឧត្តម ទឹម ដុង ជាអភិបាលក្រុងកែបបូកគោដំបូងគេបង្អស់។

៣.ដំណាក់កាលទី២ (១៩៧០-១៩៧៥)

  • សម័យ លុន នល់ ខេត្តកែប ក៏បានដឹកនាំដោយឯកឧត្តម អ៊ុម សាមុត ជាអភិបាលក្រុងកែបបូកគោទី២កែបបូកគោទី២

៤.ដំណាក់កាលទី៤ (១៩៧៥-១៩៧៩)

សម័យ ប៉ុល ពត ហេដ្ឋារចនាសម្ធ័ន្ធទាំងអស់ត្រូវបានបំផ្លាញ់ចោលទាំងស្រុង ទីក្រុងកែបក្លាយជាព្រៃរហោឋានគ្មានមនុស្សនៅ។

៥.ដំណាក់កាលទី៥ (១៩៧៩-២០២០)

  • ចាប់ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១ កែបជាឃុំមួយនៃស្រុកកំពត ខេត្តកំពត
  • ក្នុងឆ្នាំ១៩៩២ កែបត្រូវបានបង្កើតជាក្រុងឡើងវិញដែលមានឯកឧត្តម ទូច ម៉ារីម ជាអភិបាលក្រុងកែប
  • ចាប់ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៧ កែបដឹកនាំដោយ ឯកឧត្តម ជា រិទ្ធិឈុត ជាអភិបាលក្រុងកែប
  • ចាប់ពីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ២០០១ កែបដឹកនាំដោយ ឯកឧត្តម វ៉ា វុត្ថារ៉ា ជាអភិបាលក្រុងកែប
  • ចាប់ពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០០៤ កែបដឹកនាំដោយ ឯកឧត្តម សឹម ស៊ុន ជាអភិបាលក្រុងកែប
  • ចាប់ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០០៦ កែបដឹកនាំដោយ ឯកឧត្តម ច័ន្ទ សំអាន ជាអភិបាលក្រុងកែប
  • ចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១២ កែបដឹកនាំដោយ ឯកឧត្តម ហាស់ សារ៉េត ជាអភិបាលខេត្តកែប
  • ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ ដឹកនាំដោយ ឯកឧត្តម កែន សត្ថា ជាអភិបាលខេត្តកែប
  • ចាប់ពីឆ្នាំ២០២០ ខែឧសភា ថ្ងៃទី២៩ រហូតដល់បច្ចុប្បន្ន ដឹកនាំដោយ ឯកឧត្តម សោម ពិសិដ្ឋ ជាអភិបាលខេត្តកែប ទី១០
បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
លេខអគ្គិភ័យមិនទាន់មាន
លេខសង្គ្រោះគ្រោះថ្នាក់ចរាចរណ៍មិនទាន់មាន
លេខទទួលព័ត៌មាន (ប៉ូលីស)មិនទាន់មាន
ព្យាករណ៍អាកាសធាតុ
KEP WEATHER

អាសយដ្ឋាន : ភូមិកែប, សង្កាត់កែប, ក្រុងកែប, ខេត្តកែប, ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ : +(៨៥៥) ១១ ៣៤៥ ៦០១ / ៩៦ ៣៤ ៨២ ១៦៨

អុីម៉ែល : info@kep.gov.kh

គេហទំព័រ : www.kep.gov.kh

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកែប

កែប្រែចុងក្រោយ : 6 នាទីមុន